កិច្ចការនៅទីលាក់កំបាំង
កាលពីមុន ខ្ញុំមានកិច្ចការសាលាដ៏ធំមួយ ដែលត្រូវធ្វើ។ ពេលនោះ ខ្ញុំមានការព្រួយបារម្ភខ្លាចមិនអាចបញ្ចប់វា ឲ្យទាន់ពេលកំណត់។ ស្ថិតក្នុងពេលដ៏ថប់បារម្ភនោះ ខ្ញុំក៏បានទទួលក្រដាសលើកទឹកចិត្តបីសន្លឹក ពីមិត្តភក្តិខ្ញុំមួយចំនួន។ ពួកគេម្នាក់ៗសុទ្ធតែនិយាយថា “ព្រះអង្គបានធ្វើឲ្យខ្ញុំនឹកចាំអំពីអ្នក ពេលដែលខ្ញុំអធិស្ឋាននៅថ្ងៃនេះ”។ ខ្ញុំមានការលើកទឹកចិត្តណាស់ ពេលដែលមិត្តភិក្តទាំងនោះបានទំនាក់ទំនងមកខ្ញុំ ដោយមិនដឹងថា ខ្ញុំកំពុងតែជួបរឿងអ្វី ហើយខ្ញុំជឿថា ព្រះជាម្ចាស់បានប្រើពួកគេ ជាអ្នកនាំសារនៃសេចក្តីស្រឡាញ់របស់ទ្រង់។
សាវ័កប៉ុលបានស្គាល់អំណាចនៃការអធិស្ឋាន ពេលដែលគាត់សរសេរសំបុត្រ ផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស។ គាត់មានប្រសាសន៍ថា គាត់ជឿថា ព្រះទ្រង់នឹងបន្តរំដោះពួកគេ ឲ្យរួចពីទុក្ខលំបាក ដោយសារពួកគេបានជួយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១០-១១)។ ហើយនៅពេលដែលព្រះទ្រង់ឆ្លើយតប ការអធិស្ឋានរបស់ពួកគេ សិរីល្អរបស់ទ្រង់នឹងបានដំកើងឡើង ខណៈពេលដែលរាស្រ្តរបស់ទ្រង់អរព្រះគុណទ្រង់ សម្រាប់ “ការឆ្លើយតប ចំពោះការអធិស្ឋានរបស់មនុស្សជាច្រើន”(ខ.១១)។
មិត្តភក្តិរបស់ខ្ញុំ និងពួកជំនុំដែលជួយអធិស្ឋានឲ្យសាវ័កប៉ុល កំពុងតែចូលរួម នៅក្នុងការងារទូលអង្វរ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) បានហៅថា “កិច្ចការនៅទីកំបាំង ដែលនាំមកនូវផលផ្លែ ដែលថ្វាយសិរីល្អដល់ព្រះវរបិតា”។ ខណៈពេលដែលយើងផ្តោតគំនិត និងចិត្តរបស់យើង ទៅលើព្រះយេស៊ូវ យើងបានដឹងថា ទ្រង់កំពុងតែកែច្នៃយើង ដោយរាប់បញ្ចូលរបៀបនៃការអធិស្ឋានរបស់យើងផងដែរ។ ទ្រង់ជួយឲ្យយើងអាចឲ្យអំណោយនៃការទូលអង្វរដ៏ពិត សម្រាប់មិត្តសំឡាញ់ សមាជិកគ្រួសារ និងសូម្បីតែមនុស្សដែលយើងមិនស្គាល់ក៏ដោយ។
តើព្រះជាម្ចាស់បានដាក់នរណាម្នាក់នៅក្នុងចិត្ត និងគំនិតរបស់អ្នក ដើម្បីឲ្យអ្នកអធិស្ឋានឲ្យពួកគេឬទេ? —AMY…
ការចាប់សត្វចចក
ខណៈពេលដែលខ្ញុំកំពុងជជែកគ្នា តាមទូរស័ព្ទ ជាមួយមិត្តភក្តិរបស់យើងម្នាក់ ដែលកំពុងរស់នៅក្បែរមាត់សមុទ្រ ខ្ញុំក៏បានបង្ហាញនូវចិត្តរីករាយ នៅក្នុងការស្តាប់សម្លេងសត្វរំពេរស្រែកយំ។ នាងក៏បានឆ្លើយតបថា សម្រាប់នាង សត្វរំពេរទាំងនោះជាសត្វចង្រៃ ព្រោះពួកវាបានរំខាននាងជារៀងរាល់ថ្ងៃ។ ក្នុងនាមជាអ្នករស់នៅក្នុងទីក្រុងឡុងដ៍ ខ្ញុំក៏មានអារម្មណ៍ដូចនេះ ចំពោះសត្វកញ្រ្ជោងផងដែរ។ ខ្ញុំមិនគិតថា ពួកវាជាសត្វដែលគួរឲ្យស្រឡាញ់នោះទេ តែវាជាសត្វដែលដើរចុះដើរឡើងៗ ក្នុងតំបន់ដែលខ្ញុំរស់នៅ ដោយបន្សល់ទុកនូវសំរាមរាយប៉ាយ និងក្លិនស្អុយ។
ស្តេចសាឡូម៉ូនបានមានបន្ទូល អំពីសត្វចចក នៅក្នុងបទកំណាព្យស្នេហា នៃកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន ដែលជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលបានបើកបង្ហាញនូវសេចក្តីស្រឡាញ់រវាងប្តី និងប្រពន្ធ ហើយអ្នកអធិប្បាយព្រះបន្ទូលមួយចំនួនជឿថា រឿងក្នុងកណ្ឌគម្ពីរនេះ ជារឿងប្រៀបប្រដូច អំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងរាស្រ្តរបស់ទ្រង់។ ក្នុងរឿងនេះ កូនក្រមុំបានដាស់តឿន អំពីកូនចចក ដោយសុំឲ្យកូនកំឡោះរបស់នាង ទៅចាប់ពួកវា(២:១៥)។ សត្វចចកទាំងនោះ អាចបំផ្លាញដំណំាក្នុងចំការទំពាំងបាយជូរ ដោយសារវាឃ្លានផ្លែទំពាំងបាយជូរ។ ខណៈពេលដែលកូនក្រមុំកំពុងទន្ទឹងរង់ចាំការរស់នៅជាប្តីប្រពន្ធ នាងមិនចង់ឲ្យសត្វចង្រៃទាំងនោះ រំខានចំណងនៃសេចក្តីស្រឡាញ់របស់នាងឡើយ។
តើ “សត្វចចក” អាចរំខានទំនាក់ទំនង ដែលយើងមានជាមួយព្រះជាម្ចាស់ដោយរបៀបណា? សម្រាប់ខ្ញុំ សត្វចចកនោះ គឺជាការរំខានរបស់អ្នកដែលបានធ្វើការស្នើសុំមកខ្ញុំច្រើនពេក ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មិនអាចទ្រាំទ្របាន និងមិនសប្បាយចិត្ត។ ពេលខ្លះ ការរំខាននោះ អាចជាជម្លោះនៅក្នុងទំនាក់ទំនងដែលខ្ញុំបានជួប ដែលអាចធ្វើឲ្យខ្ញុំអស់សង្ឃឹម ឬខឹងជាដើម។ ខ្ញុំបានបើកទ្វាឲ្យ“សត្វចចក ឬការរំខាន” ទាំងនោះ…
ភាពសប្បុរស ដែលមិនបានរំពឹងទុក
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ កំពុងតែរង់ចាំបង់ប្រាក់ សម្រាប់គ្រឿងទេសដែលគាត់បានទិញ នៅក្នុងផ្សាទំនើប។ ពេលនោះ មានបុរសម្នាក់ដែលឈរនៅពីមុខនាង បានងាកមកក្រោយ ហើយក៏បានហុចបណ្ណបញ្ចុះតម្លៃ ១៤ដុល្លាឲ្យនាង សម្រាប់ការបង់ថ្លៃទំនិញ។ ដោយសារនាងមានការហត់នឿយ ហើយមិនបានគេងឲ្យគ្រប់គ្រាន់ផងនោះ នាងក៏បានស្រក់ទឹកភ្នែក ដោយសារអំពើសប្បុរសរបស់គាត់។ បន្ទាប់មក នាងក៏បានអស់សំណើច ចំពោះខ្លួនឯង ដែលបានយំនៅពេលនោះ។ ភាពសប្បុរសដែលមិនបានរំពឹងទុកនេះ បានប៉ះពាល់ចិត្តនាងណាស់ ហើយក៏បានផ្តល់ឲ្យនាងនូវសេចក្តីសង្ឃឹម ក្នុងអំឡុងពេលដែលនាងកំពុងតែខ្សោះអស់កម្លាំង។ នាងក៏បានថ្វាយការអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់សេចក្តីល្អរបស់ទ្រង់ ដែលបានប្រទានមកនាង តាមរយៈមនុស្សម្នាក់ នៅថ្ងៃនោះ។
ការបង្រៀនអំពីការឲ្យ ស្ថិតក្នុងចំណោមប្រធានបទ ដែលសាវ័កប៉ុលបានលើកយកមកសរសេរ នៅក្នុងសំបុត្រ ដែលគាត់បានសរសើរផ្ញើទៅសាសន៍ដទៃ ដែលជាគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ។ គាត់បានបង្រៀនពួកគេ ឲ្យលះបង់ជីវិតចាស់ចោល ហើយឱបក្រសោបយក ជីវិតថ្មីវិញ ដ្បិតពួកគេបានទទួលសេចក្តីសង្រ្គោះ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ហើយ។ គាត់ក៏បានបកស្រាយថា ព្រះគុណដែលជួយសង្រ្គោះនេះ បណ្តាលចិត្តយើង ឲ្យចង់ “ធ្វើការល្អ” ដ្បិតព្រះទ្រង់បានបង្កើតយើង ឲ្យមានរូបភាពដូចទ្រង់ ហើយជា “ស្នាព្រះហស្ត”របស់ទ្រង់(២:១០)។ យើងអាចចែកផ្សាយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការប្រព្រឹត្តរបស់យើងជារៀងរាល់ថ្ងៃ ដូចបុរសដែលនៅផ្សារទំនើបនោះដែរ។
ជាការពិតណាស់ ដើម្បីចែកចាយអំពីព្រះគុណព្រះ យើងមិនចាំបាច់ត្រូវឲ្យអំណោយដល់អ្នកដទៃក៏បាន ប៉ុន្តែ យើងអាចបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈការប្រព្រឹត្តដទៃទៀត។ ឧទាហរណ៍…
ការរើសកួរស្រូវក្នុងស្រែ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលជាជនជាតិតង់ហ្សានី មានចក្ខុវិស័យចង់កែប្រែដីមួយកន្លែង ដែលគេបានទុកចោល នៅក្នុងទីក្រុងដូដូម៉ា។ ដោយសារគាត់មើលឃើញតម្រូវការរបស់ស្ដ្រីមេម៉ាយមួយចំនួន ក្នុងតំបន់នោះ អ្នកស្រីរស់(Ruth) ចង់ប្រែក្លាយដីប៉ុន្មានហិចតានេះ ទៅជាកន្លែងចិញ្ចឹមមាន់ និងដាំដំណាំផ្សេងៗ។ ការដែលគាត់មានចក្ខុវិស័យ ក្នុងការបំពេញតម្រូវការរបស់អ្នកដែលខ្វះខាត មានឫសគល់នៅក្នុងសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះជាម្ចាស់ ហើយនាងបានទទួលការបណ្ដាលចិត្ត មកពីតួអង្គនាងរស់ នៅក្នុងព្រះគម្ពីរ។
នៅគ្រាសញ្ញាចាស់ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ បានអនុញ្ញាតឲ្យជនក្រីក្រ ឬជនបរទេសច្រូត ឬរើសកួរស្រូវ នៅកៀនស្រែ(លេវីវិន័យ ១៩:៩-១០)។ នាងរស់(នៅក្នុងព្រះគម្ពីរ) គឺជាជនបរទេស ហើយត្រូវបានអនុញ្ញាតឲ្យ រើសកួរស្រូវធ្វើជាអាហារ សម្រាប់នាង និងម្ដាយក្មេករបស់នាង។ ទីបំផុត នាងរស់ និងនាងណាអូមីក៏បានទទួលបានជម្រក និងការការពារដ៏ល្អ បន្ទាប់ពីបានរើសកួរស្រូវ ក្នុងស្រែរបស់លោកបូអូស ដែលជាបងប្អូនសាច់ជិត។ នាងរស់បានប្រើភាពវៃឆ្លាត និងខំប្រឹងប្រែងធ្វើការ នៅពេលថ្ងៃ ដោយខំរើសសន្សំទុកស្បៀងអាហារ នៅកៀនស្រែមក ហើយព្រះជាម្ចាស់ក៏បានប្រទានពរដល់នាង។
ទឹកចិត្តស្រឡាញ់របស់នាងរស់ ដែលជាមិត្តភក្តិរបស់ខ្ញុំ និងការលះបង់របស់នាងរស់ ដែលជាតួអង្គក្នុងព្រះគម្ពីរ នាំឲ្យខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់ថែរក្សាជនក្រីក្រ និងអ្នកទន់ខ្សោយ។ អ្នកទាំងពីរសុទ្ធតែបានបណ្តាលចិត្តខ្ញុំ ឲ្យខ្ញុំរកវិធីជួយអ្នកដទៃ ក្នុងសហគមន៍របស់ខ្ញុំ ហើយជួយឲ្យបានទូលំទូលាយថែមទៀត ដើម្បីសំដែងការអរព្រះគុណរបស់ខ្ញុំ ចំពោះព្រះដែលប្រទានពរ។ តើអ្នកផ្សាយសេចក្ដីមេត្តាករុណារបស់ទ្រង់ ដល់អ្នកដទៃ ដោយរបៀបណាខ្លះ…
ស្នាមឆ្លាក់ នៅលើព្រះហស្ដទ្រង់
លោកឆាល ស្ពើជីន ( Charles Spurgeon) បានបម្រើព្រះនៅព្រះវិហារ នៅទីក្រុងឡុងដ៍ ជាច្រើនឆ្នាំ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៨០០។ កាលនោះគាត់ចូលចិត្តអធិប្បាយ បទគម្ពីរ អេសាយ ៤៩:១៦ ដែលបានចែងថា ព្រះជាម្ចាស់បានចារឹកយើងទុក នៅផ្ទៃបាតព្រះហស្តរបស់ទ្រង់។ គាត់បានមានប្រសាសន៍ថា “បទគម្ពីរដ៏ល្អដូចនេះ គឺត្រូវឲ្យយើងយកមកអធិប្បាយរាប់រយដង!” សេចក្តីដែលបានចែងក្នុងបទគម្ពីរនេះ ពិតជាមានតម្លៃណាស់ បានជាយើងអាចយកមកពិចារណា នៅក្នុងគំនិតរបស់យើង ម្ដងហើយម្ដងទៀត។
លោកស្ពើជីន បានបកស្រាយយ៉ាងក្បោះក្បាយ អំពីសេចក្ដីសន្យារបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែល ជារាស្ដ្រទ្រង់ ដែលសេចក្តីសន្យានេះ បានជាប់ទាក់ទងនឹងព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ដែលទ្រង់បានសុគតនៅលើឈើឆ្កាង ជំនួសយើងរាល់គ្នា។ លោកស្ពើជិនបានសួរថា “តើស្នាមរបួស នៅក្នុងព្រះហស្ដទ្រង់ គឺជាអ្វី? . . . គឺជាស្នាមឆ្លាក់ ដែលអ្នកឆ្លាក់បានយកដែកគោល មកឆ្លាក់ ដោយដំនឹងញញួរ។ ទ្រង់បានជាប់នៅលើឈើឆ្កាង ដើម្បីឲ្យព្រះទ្រង់អាចនឹងឆ្លាក់រាស្ដ្រទ្រង់ ជាប់នៅលើបាតព្រះហស្តរបស់ទ្រង់”។ ព្រះជាម្ចាស់បានសន្យា ថានឹងឆ្លាក់រាស្រ្ដរបស់ទ្រង់ ជាប់នៅលើព្រះហស្ដរបស់ទ្រង់ ដូចនេះ ព្រះយេស៊ូវបានលាតព្រះហស្ដរបស់ទ្រង់ នៅលើឈើឆ្កាង ទទួលការដំដែកគោល ចូលព្រះហស្ដទ្រង់ ដើម្បីឲ្យយើងអាចរួចផុតពីអំពើបាបរបស់យើង។
ប្រសិនបើ នៅពេលណាមួយ សេចក្តីល្បួងបាននាំឲ្យយើងគិតថា…
ផ្ទះនៅលើថ្មដា
បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏បានរកឃើញថា បន្ទប់ទទួលភ្ញៀវបានស្រុត ដោយមានស្នាមប្រេះ នៅលើជញ្ជាំង ហើយបង្អួចក៏បើកលែងបានទៀត។ ក្រោយមក ពួកគេក៏បានដឹងថា កាលពីមុន គេបានសាងសង់បន្ទប់នោះបន្ថែម ដោយគ្មានគ្រឹះ។ ការកែលម្អសំណង់ដែលគេបានសង់ ដោយខ្វះការប្រុងប្រយ័ត្នដូចនេះ ត្រូវការពេលវេលារាប់ខែ ព្រោះជាងត្រូវចាក់គ្រឹះថ្មី។
ពួកគេក៏បានឲ្យជាងជួសជុលរួចរាល់ ហើយពេលខ្ញុំបានទៅលេងផ្ទះរបស់ពួកគេ ខ្ញុំមិនឃើញបន្ទប់នោះមានភាពខុសប្លែកអ្វីច្រើនទេ ទោះស្នាមប្រេះលែងឃើញមានទៀត ហើយបង្អួចក៏អាចបិទបើកឡើងវិញក្តី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ឃើញថា ការមានគ្រឹះរឹងមាំ គឺពិតជាសំខាន់ណាស់។
ជីវិតរបស់យើង ក៏មានលក្ខណៈដូចនេះផងដែរ។
ព្រះយេស៊ូវបានមានបន្ទូលជារឿងប្រៀបប្រដូច អំពីអ្នកសង់ផ្ទះដែលឈ្លាសវៃ និងអ្នកសង់ផ្ទះម្នាក់ទៀត ដែលមានភាពល្ងង់ខ្លៅ(លូកា ៦:៤៦-៤៩)។ អស់អ្នកណាដែលស្ដាប់ព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាម គឺធៀបដូចជាមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួន នៅលើគ្រឹះរឹងមាំ គឺខុសពីអ្នកណាដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ហើយមិនស្តាប់បង្គាប់តាម។ សម្រាប់អ្នកដែលស្ដាប់ទ្រង់ ហើយប្រព្រឹត្តតាម ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា កាលណាមានព្យុះភ្លៀងបោកបក់មក នោះផ្ទះរបស់ពួកគេនឹងជាប់រឹងមាំដដែល។ សេចក្តីជំនឿរបស់ពួកគេ នឹងមិនត្រូវរង្គើឡើយ។
យ៉ាងណាមិញ យើងក៏អាចរកបានសន្តិភាពក្នុងចិត្ត ដោយដឹងថា កាលណាយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយប្រព្រឹត្តតាម ទ្រង់នឹងសង់គ្រឹះរឹងមាំសម្រាប់ជីវិតរបស់យើង។ យើងអាចពង្រឹងសេចក្តីស្រឡាញ់របស់យើង ចំពោះទ្រង់ តាមរយៈការអានព្រះគម្ពីរ ការអធិស្ឋាន និងការរៀនសូត្រ ពីអ្នកជឿដទៃទៀត។ ដូច្នេះហើយ…
យើងនឹងឃើញព្រះយេស៊ូវ
ពេលដែលខ្ញុំមើលទៅអាសនា ពីកន្លែងខ្ញុំឈរអធិស្ឋាន ក្នុងពិធីបុណ្យសព ខ្ញុំក៏បានឃើញស្លាកធ្វើពីស្ពាន់ ដែលគេបានឆ្លាក់បទគម្ពីរ យ៉ូហាន ១២:២១ ពីលើថា “លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ”។ ពេលនោះ ខ្ញុំនឹកគិតក្នុងចិត្តថា បទគម្ពីរនេះ គឺសក្កិសមនឹងឲ្យយើងពិចារណា អំពីការដែលយើងមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតរបស់ស្រ្តីម្នាក់ ដែលយើងកំពុងតែប្រារព្ធពិធីបុណ្យសពជូនគាត់ ដោយទឹកភ្នែក និងស្នាមញញឹម។ នាងជួបប្រទះនឹងបញ្ហា ដែលត្រូវប្រឈមមុខ ព្រមទាំងការខកចិត្តជាច្រើន កាលនាងនៅរស់ តែទោះជាយ៉ាងណាក៏ដោយ នាងនៅតែមិនបោះបង់សេចក្តីជំនឿ ដែលនាងមាន ចំពោះព្រះគ្រីស្ទឡើយ។ ហើយយើងអាចមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតគាត់ គឺដោយព្រោះតែព្រះវិញ្ញាណនៃព្រះ ដែលទ្រង់គង់នៅក្នុងនាង។
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន បានរៀបរាប់ អំពីព្រឹត្តិការណ៍ បន្ទាប់ពីព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម ដោយគង់លើខ្នងសត្វលា (យ៉ូហាន ១២:១២-១៦)។ ពេលនោះមានសាសន៍ក្រេកខ្លះ បានមកឯភីលីព ដែលជាសាវ័កម្នាក់របស់ព្រះយេស៊ូវ សួរគាត់ថា “លោកម្ចាស់ . . . យើងខ្ញុំចង់ឃើញព្រះយេស៊ូវ” (ខ.២១)។ ពួកគេទំនងជាមានបំណងចង់ដឹង អំពីការប្រោសជំងឺ និងការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើ ប៉ុន្តែ ពួកគេមិនមែនជាសាសន៍យូដា បានជាពួកគេមិនមានសិទ្ធិចូលទៅ ទីលានខាងក្នុងនៃព្រះវិហារ។ នៅពេលដែលការស្នើរសូមរបស់ពួកគេ បានឮដល់ព្រះយេស៊ូវ ទ្រង់ក៏បានថ្លែងថា…
សេចក្តីអាថ៌កំបាំងដ៏ពិបាក
នៅពេលដែលខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំចេញដើរលេង យើងក៏បានជជែកគ្នា អំពីការស្រឡាញ់ព្រះគម្ពីរ។ មិត្តរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលគាត់បាននិយាយថា គាត់មិនសូវចូលចិត្តអានព្រះគម្ពីរសញ្ញាចាស់ប៉ុន្មានទេ ព្រោះព្រះគម្ពីរសញ្ញាចាស់បានចែងអំពីរឿងដែលពិបាកអាន និងនិយាយអំពីការសងសឹក។ គាត់ចង់អាន តែរឿងព្រះយេស៊ូវប៉ុណ្ណោះ។
យើងប្រហែលជាយល់ស្របនឹងពាក្យដែលនាងបាននិយាយ ពេលដែលយើងបានអាន ព្រះគម្ពីរណាហ៊ុម គឺដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់សងសឹក ហើយទ្រង់រក្សានូវសេចក្តីក្រោធ” (ណាហ៊ុម ១:២)។ ប៉ុន្តែ យើងក៏មានសង្ឃឹមឡើង ពេលដែលបានអានខបន្ទាប់ ដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ” (ខ.៣)។
នៅពេលដែលយើងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីសេចក្តីក្រោធរបស់ព្រះ នោះយើងនឹងបានដឹងថា ពេលដែលទ្រង់មានសេចក្តីក្រោធម្ដងៗ នោះច្រើនតែដោយសារទ្រង់ការពាររាស្រ្តរបស់ទ្រង់ ឬការពារព្រះនាមរបស់ទ្រង់ផ្ទាល់។ ដោយសារតែព្រះទ្រង់មានសេចក្តីស្រឡាញ់ហូរហៀរ ព្រះអង្គត្រូវតែស្វែងរកយុត្តិធម៌ ហើយកាត់ទោសរាល់ទាំងសេចក្តីកំហុស ប៉ុន្តែ ទ្រង់នឹងសង្រ្គោះដល់អស់អ្នកណា ដែលត្រឡប់មករកទ្រង់វិញ។ យើងឃើញថាទ្រង់មិនគ្រាន់តែបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ នៅក្នុងគ្រាសញ្ញាចាស់ ដោយត្រាស់ហៅរាស្រ្តរបស់ទ្រង់ ឲ្យវិលមករកទ្រង់វិញប៉ុណ្ណោះឡើយ ប៉ុន្តែ ទ្រង់ថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់ទ្រង់ នៅក្នុងគ្រាសញ្ញាថ្មីផងដែរ ដោយចាត់ព្រះរាជបុត្រាតែ១ របស់ទ្រង់ ឲ្យសុគតនៅលើឈើឆ្កាង ជំនួសបាបយើងរាល់គ្នា។
យើងមិនអាចយល់បានទាំងស្រុង អំពីអាថ៌កំបាំង នៃបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ ប៉ុន្តែ យើងអាចជឿទុកចិត្តថា ទ្រង់មិនត្រឹមតែសម្រេចនូវយុត្តិធម៌ប៉ុណ្ណោះទេ តែថែមទាំងបានធ្វើជាប្រភពនៃសេចក្តីស្រឡាញ់យ៉ាងបរិបូរផងដែរ។ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ចំពោះព្រះជាម្ចាស់នោះឡើយ ពីព្រោះព្រះទ្រង់…
សេចក្តីសង្ឃឹម នៅក្នុងការសោកសង្រេង
កាលខ្ញុំនៅក្នុងវ័យ១៩ឆ្នាំ មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ក្នុងអំឡុងពេលនៃសប្តាហ៍ និងខែបន្ទាប់ពីហេតុការណ៍នោះកើតឡើង ខ្ញុំមានការពិបាកចិត្ត គឺដូចជាកំពុងតែដើរនៅក្នុងរូងនៃការសោកសង្រេង ជារៀងរាល់ថ្ងៃ។ ការឈឺចាប់បណ្តាលមកពីការបាត់បង់មនុស្សម្នាក់ ដែលនៅក្មេងខ្ចីយ៉ាងនេះ បានធ្វើឲ្យខ្ញុំមិនអាចគិតអ្វីឲ្យបានស្រឡះ ហើយនៅពេលខ្លះ ខ្ញុំថែមទាំងផ្លឹក មិនដឹងថា មានអ្វីកំពុងកើតឡើង នៅជុំវិញខ្លួនឯងទៀតផង។ ខ្ញុំមានអារម្មណ៍ថាងងឹតងងល់យ៉ាងខ្លាំង ដោយសារការឈឺចាប់ និងទុក្ខសោក បានជាខ្ញុំមិនអាចគិតឃើញព្រះជាម្ចាស់។
ក្នុងបទគម្ពីរលូកា ជំពូក ២៤ ពួកសិស្សពីរនាក់ មានការភ័ន្តភាំង និងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីព្រះយេស៊ូវបានសុគត បានជាពួកគេ មិនដឹងថា ខ្លួនកំពុងតែដើរជាមួយព្រះ ដែលជាគ្រូរបស់ពួកគេ ដែលបានមានព្រះជន្មរស់ឡើងវិញ ទោះបីជាទ្រង់បានពន្យល់ពួកគេ នូវបទគម្ពីរ ដែលបានចែងអំពីមូលហេតុ ដែលព្រះសង្រ្គោះ ត្រូវសុគត ហើយមានព្រះជន្មរស់ឡើងវិញក៏ដោយ។ ទាល់តែដល់ពេលដែលទ្រង់យកនំប៉័ងមកកាច់ចែកពួកគេ ទើបពួកគេមើលទ្រង់ស្គាល់(ខ.៣០-៣១)។ អ្នកដើរតាមព្រះយេស៊ូវបានឃើញព្រះយេស៊ូវសុគត ក្នុងសភាពក៏គួរឲ្យតក់ស្លត់ តែទោះជាយ៉ាងណាក៏ដោយ ការមានព្រះជន្មឡើងវិញរបស់ទ្រង់ បាននាំឲ្យពួកគេមានសេចក្តីសង្ឃឹមឡើងវិញ។
មានពេលខ្លះ យើងអាចមានអារម្មណ៍ធ្លាក់ទឹកចិត្ត ដោយការភ័ន្តភាំង ឬការសោកសង្រេង គឺមិនខុសពីពួកសាវ័ករបស់ទ្រង់ទេ។ ប៉ុន្តែ យើងអាចរកឃើញសេចក្តីសង្ឃឹម និងការកម្សាន្តចិត្ត ដោយដឹងថា ព្រះយេស៊ូវជាព្រះដ៏រស់ ហើយកំពុងធ្វើការទ្រង់ ក្នុងលោកិយនេះ និងក្នុងជីវិតយើងរាល់គ្នា។ ទោះបីជាយើងនៅតែជួបការឈឺចាប់ក៏ដោយ ក៏យើងនៅតែអាចយាងព្រះគ្រីស្ទ…
អំណោយដែលល្អបំផុត
ពេលដែលខ្ញុំកំពុងរៀបចំឥវ៉ាន់ ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ នៅទីក្រុងឡុង ម្តាយរបស់ខ្ញុំក៏បានដើរមករកខ្ញុំ ដោយនាំយកអំណោយមួយមកជាមួយផង គឺចិញ្ជៀនមួយវង្ស ក្នុងចំណោយចិញ្ជៀនទាំងប៉ុន្មានរបស់គាត់ ដែលខ្ញុំបានស្ងើចសរសើរជាយូរមកហើយ។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ បានជាខ្ញុំសួរគាត់ថា “ម៉ាក់ឲ្យកូនធ្វើអី?” គាត់ក៏បានឆ្លើយថា “ម៉ាក់ចង់ឲ្យកូនសប្បាយចិត្ត នៅពេលឥឡូវនេះ។ ម៉ាក់មិនចង់រង់ចាំ ដល់ពេលម៉ាក់ស្លាប់ទេ។ ម្យ៉ាងទៀត ចិញ្ជៀននេះលែងល្មមម្រាមដៃម៉ាក់ហើយ”។ ខ្ញុំក៏បានទទួលអំណោយដែលមិនបានរំពឹងទុកនោះ ដោយទឹកមុខញញឹម ជាកេរមរតក ដែលគាត់បានប្រគល់ឲ្យមុនពេលកំណត់ ដែលបាននាំឲ្យខ្ញុំនូវក្តីអំណរ។
ម្តាយខ្ញុំបានឲ្យអំណោយជាសម្ភារៈមកខ្ញុំ ប៉ុន្តែ ព្រះយេស៊ូវបានសន្យាថា ព្រះវរបិតាទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អ្នកដែលទូលសូម(លូកា ១១:១៣)។ បើសិនជាឪពុកម្តាយដែលជាប់មានបាប អាចផ្តល់ឲ្យនូវរបស់ដែលចាំបាច់(ដូចជាត្រី ឬបាយ) ដល់កូនខ្លួនទៅហើយ នោះចំណងបើព្រះវរបិតា នៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់កូនទ្រង់ ជាងអម្បាលម៉ានទៅទៀត។ តាមរយៈអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ(យ៉ូហាន ១៦១:៣) យើងអាចពិសោធន៍នឹងសេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ ក្តីអំណរ និងសន្តិភាព សូម្បីតែនៅពេលដែលយើងមានទុក្ខ ហើយយើងអាចចែករំលែកអំណោយទាំងនេះ ជាមួយអ្នកដទៃ។
នៅក្នុងការចម្រើនវ័យធំឡើង យើងប្រហែលជាមានឪពុកម្តាយ ដែលមិនអាចស្រឡាញ់ និងថែរទាំយើងបានល្អ។ ពុំនោះទេ យើងប្រហែលជាមានឪពុកម្តាយ ដែលបានធ្វើជាគំរូដ៏ចែងចាំង នៃសេចក្តីស្រឡាញ់ ។ បើមិនដូច្នោះទេ យើង ស្ថិតនៅចន្លោះបទពិសោធន៍ទាំងពីរប្រភេទខាងលើ។ ទោះឪពុកម្តាយនៅផែនដីមានលក្ខណៈយ៉ាងដូចម្តេចក៏ដោយ…